លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ ឆ្នាំ ២០២៤ - ២០២៨
March 07, 2024    អ្នកទស្សនា :

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ ឆ្នាំ ២០២ ៤-២០២៨ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក -អគ្គនាយករង និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្ត្រីជំនាញ ក្នុងរចនាសម្ព័ន្ធនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការដៃគូក្នុងវិស័យ ប្រឆាំងការជួញដូរមនុស្ស ជាច្រើនរូបផងដែរ។

កម្មវិធីនៃកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ៥ ដល់ទី ៧ ខែមីនា ឆ្នាំ២០២៤។ គោលដៅនិងគោលបំណង ៖ លុបបំបាត់រាល់ទម្រង់ចាស់ថ្មីនៃអំពើជួញដូរមនុស្សដែលបង្ករភាពរងគ្រោះដោយការធ្វើសកម្មភាព តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងគេងប្រវ័ញ្ចដោយទុច្ចរិត ធ្វើឱ្យមនុស្សរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ ដែលជាការរំលោភសិទ្ធិ អាយុជីវិតនិងផលប្រយោជន៍ស្របច្បាប់ របស់មនុស្សគ្រប់វ័យគ្រប់ភេទ គ្រប់ស្ថានភាព គ្រប់ពណ៌សម្បុរ ក្នុងដែនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជា និងដើម្បីធានាឱ្យមានប្រព័ន្ធគាំពារសង្គម ដើម្បីការបង្ការទប់ស្កាត់ភាពរងគ្រោះឱ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពលនិងការផ្ដន្ទាទោស យ៉ាងសុក្រឹតចំពោះបទឧក្រិដ្ឋនេះ ដើម្បីយុត្តិធម៌សង្គម ជាពិសេសការការពារសិទ្ធិ ផលប្រយោជន៍ ស្របច្បាប់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលជាមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ពណ៌សម្បុរ និងនៅគ្រប់ស្ថានភាពក្នុងសង្គមនិងនៅគ្រប់ស្ថានភាពក្នុងសង្គម ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ