ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបស្វាគមន៍ និងរៀបចំកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទ្វេភាគី ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងនីតិកម្ម និងសិទ្ធិមនុស្ស សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលដឹកនាំគណៈប្រតិភូដោយ ឯកឧត្តម SILMY Karim អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូនេស៊ី។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រីកចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគណៈប្រតិភូទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារជំនាញអន្តោប្រវេសន៍ លទ្ធផលការងារសម្រេចបាន កិច្ចសហប្រតិបត្តិការ និងទិសដៅអនុវត្តការងារបន្ត សំដៅទប់ស្កាត់បទល្មើសអន្តោប្រវេសន៍គ្រប់ប្រភេទ។
ជាកិច្ចបញ្ជប់គណៈប្រតិភូទាំងពីរ បានឯកភាពនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឱ្យកាន់តែប្រសើរឡើង៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍