នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងមហាផ្ទៃកម្ពុជា ប្រជុំពិភាក្សាជាមួយក្រុមការងារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លើខ្លឹមសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងភាគីទាំងពីរ សម្រាប់ដាក់ជូនកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីពិនិត្យ មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គពិនិត្យ និងសម្រេច។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ