នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃកម្ពុជា រៀបចំកិច្ចប្រជុំកិច្ចប្រជុំឧត្តមមន្ត្រី ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ២០២៤។ កិច្ចប្រជុំឧត្តមមន្ត្រីនេះប្រព្រឹត្តឡើងក្រោមអធិបតីឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានឧត្តមមន្ត្រីភាគីកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុមវ៉ាន់ សាយឡងផា អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃភាគីទាំងពីរផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ