ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
March 21, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ​ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង អគ្គស្នងការរង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺធ្វើឡើងតាមសំណូមពរការងារចាំបាច់​ ដើម្បីជាការត្រួសត្រាយផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយឯកឧត្តម បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធរៀបចំ និងពិនិត្យលើឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពច្បាស់លាស់។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ