ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ
March 21, 2024    អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយករង និងក្រុមការងារពាក់ព័ន្ធ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនេះគឺរៀបចំឡើង ដើម្បីរួមគ្នាពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ បន្ទាប់ពីក្រុមការងារបច្ចេកទេសបានពិភាក្សាផ្ទៃក្នុងជាច្រើនលើករួចមកហើយ។ ឯកឧត្តមបានបន្ថែមថា កិច្ចការងារនេះមានវិសាលភាពធំ ដូចនេះការរៀបចំសេចក្ដីព្រាងអនុវក្រឹត្យនេះគឺធ្វើឡើងដើម្បីឱ្យការប្រើប្រាស់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ មានការឯកភាពគ្នា និងផ្អែកតាមក្របខណ្ឌគតិយុត្តជាក់លាក់។

ឯកឧត្តម ប្រាក់ សំអឿន បានស្នើឱ្យអង្គប្រជុំរួមគ្នាពិនិត្យសេចក្ដីព្រាងអនុក្រឹត្យនេះឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនក្រុមការងារអន្តរក្រសួងចូលរួមពិនិត្យ និងផ្ដល់យោបល់។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ