ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ
March 27, 2024    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូប។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា​ កិច្ចប្រជុំក្នុងថ្ងៃនេះគឺដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ហើយរួមគ្នាពិភាក្សាលើបញ្ហាប្រឈម ទិសដៅការងារ​ និង​គោលការណ៍​ដែលត្រូវបន្តអនុវត្ត។

បន្ទាប់ពីស្ដាប់របាយការណ៍លទ្ធផលការងារ​ មតិយោបល់​ពី​អង្គប្រជុំ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារដែលខិតខំបំពេញការងារ នាពេលកន្លងមក ហើយឯកឧត្តម បានណែនាំឱ្យបន្តមានការចូលរួមបន្ថែមទៀតក្នុងការសហការគ្នាអនុវត្តកិច្ចការដែលបានកំណត់ក្នុងផែនការសកម្មភាព និងមានការត្រួតពិនិត្យការងារពាក់ព័ន្ធឱ្យបានទៀងទាត់។ ឯកឧត្តមបានបន្តថា ក្រុមការងារត្រូវធានាឱ្យបាននូវនិរន្តរភាព និងគុណភាពការងារ ជាពិសេស បន្តពង្រឹងគុណភាពខ្លឹមសារ និងបច្ចេកទេសនៃការផលិតកម្មវិធី ឱ្យកាន់តែមានភាពល្អប្រសើរ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានដាក់ចេញនូវទិសដៅមួយចំនួនសម្រាប់អនុវត្តបន្ត រួមមាន ការគ្រប់គ្រង បែងចែកតួនាទី ភារកិច្ចដល់មន្ត្រីឱ្យបានច្បាស់លាស់ ក្រើនរំលឹកមន្ត្រីក្រោមឱវាទឱ្យគោរពនូវបទបញ្ជាផ្ទៃក្នុងក៏ដូចជាសេចក្ដីជូនដំណឹងនានាដែលក្រសួងបានដាក់ចេញ ការធ្វើទំនើបកម្មបច្ចេកទេសផ្សាយឱ្យស្របតាមការរវិវត្តរបស់បច្ចេកវិទ្យាឌីជីថល និងបន្តសហការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍លើការងារស្ថានីយវិទ្យុ និងទូរទស្សន៍នេះផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ