ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារចំណុះខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
March 27, 2024    អ្នកទស្សនា :

នៅរសៀល ថ្ងៃពុធទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារចំណុះខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារចំណុះខុទ្ទកាល័យទាំងអស់ ។

ពិធីប្រកាសសមាសភាពក្រុមការងារនេះធ្វើឡើងគឺ ដើម្បីតាមដាន ស្រាវជ្រាវ វិភាគ និងវាយតម្លៃលើការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពថ្នាក់ក្រោមជាតិក្នុងដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ