លោកជំទាវ អុង សុភាវី អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី
March 28, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Veronica Mendizabal Joffre និងគណៈប្រតិភូក្រុមការការងារធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាលើកិច្ចសហការផ្តល់ព័ត៌មានបន្ថែមសម្រាប់អនុស្សរណៈនៃការយោគយល់គ្នា (MOU)។ ជំនួបពិភាក្សានេះ បាន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លោក លោកស្រី ក្រុមការងារគាំទ្រ សម្របសម្រួល និងអភិវឌ្ឍកម្មវិធី និងគម្រោង ក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងមូលនិធិជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ចសហការផ្តល់ព័ត៌មានបន្ថែមសម្រាប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) មាន៣ចំណុច រួមមាន៖

១.ធ្វើបច្ចុប្បន្នភាពលទ្ធផល ក្រោយការពិភាក្សា

២.កំណត់វិសាលភាព សនិទានភាព លទ្ធផល និងសកម្មភាពលម្អិតរបស់គម្រោង

៣.រៀបចំផែនការបន្តដើម្បីកម្មវិធីបេសកកម្មបន្ទាប់ (Fact finding mission )។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ