អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤
April 06, 2024    អ្នកទស្សនា :

ភ្នំពេញ៖ រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ និងផ្សព្វផ្សាយលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រហូតមក។

ក្រោយស្តាប់របាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២៣ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមទ្ធិផល ដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបាន ក្នុងឆ្នាំ២០២៣កន្លងទៅ។

ឯកឧត្តមប្រធានគណៈអធិបតី បានបង្ហាញនូវមោទកភាពក្រៃលែង និងកោតសរសើរ ដល់កីឡាករ កីឡាការិនីគ្រូបង្វឹកដែលជាមន្ត្រីនគរបាលជាតិចំណុះឱ្យអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបានជោគជ័យដ៏ធំធេងជាប្រត្តិសាស្ត្ររបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយសរុបចំនួន ១៣៣គ្រឿង (មាស៣៥ ប្រាក់៣៤ សំរឹទ្ធ៦៤) ស្មើនឹង ៤៧% នៃមេដាយសរុបដែលកម្ពុជាដណ្តើមបាន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសូមបន្តថែរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីវឌ្ឍនភាពរបស់អង្គភាព ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងការដឹកនាំកីឡាករ-កីឡាការិនី ឈានឆ្ពោះទៅរកជោគជ័យពីការប្រកួតព្រឹត្តិការណ៍កីឡាសំខាន់ៗនៅពេលខាងមុខបន្តទៀត ជាពិសេស កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ នាខែវិច្ឆិកាខាងមុខ៕

ប្រភព ៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ