ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងសុីសង បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាតាក់តែងសេចក្តីព្រាងបទប្បញ្ញត្តិជាវិធានបទល្មើសល្បែងស៊ីសងខុសច្បាប់ នារសៀលថ្ងៃអង្គារ៌ ទី២ និងថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២៤ អង្គប្រជុំបានសម្រេចនូវជំពូកទី១ ជំពូកទី២ និងជំពូកទី៣ ពាក់ព័ន្ធបទល្មេីសល្បែងសុីសងខុសច្បាប់ ដោយមានការចូលរួមពីឯកឧត្តម អស់លោក ជាសមាជិកក្រុមបច្ចេកទេសផងដែរ ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ