ឯកឧត្តម អ៉ីវ លាង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ ដើម្បីផ្តល់អនុសាសន៍ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព
March 29, 2019    អ្នកទស្សនា :

      រសៀលថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញសំ ណេះសំណាលជាមួយមន្ត្រីនគរបាល នៃនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ដោយមាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្ត្រី ចំណុះនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ដើម្បីផ្តល់ជា​អនុសាសន៍គន្លឹះមួយចំនួនរួមមាន៖

- សាមគ្គីភាព សហការផ្ទៃក្នុង

- ពង្រឹងរបៀបរបបការងារ

- ពង្រឹងលើការគ្រប់គ្រងមន្ត្រី

- ពង្រឹងសមត្ថភាពរបស់មន្ត្រី តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល ឬវប្បធម៌នៃការចែករំលែកនូវចំណេះដឹង ដោយអ្នកចេះ បង្រៀនអ្នកមិនចេះ និងរក្សាការសំងាត់របស់អង្គភាព៕ គឹមអាន

        ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ