សម្ដេចក្រឡាហោម ស ខេង អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សន កិច្ចផ្លូវការ នៅប្រទេសចិន
March 31, 2019    អ្នកទស្សនា :

     សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានដឹកនាំគណៈប្រតិភូ​ជា​ន់​ខ្ពស់​របស់​ក្រសួងមហាផ្ទៃ​ អញ្ជេីញមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃសៅរ៍​ ១​០​រោច​ ខែផ​ល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ​២០១៩​ នៅព្រលានយន្ត​ហោះ​​​​អ​ន្តរជាតិភ្នំពេញ​ បន្ទាប់​ពី​សម្ដេច​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ នៅសាធារណរដ្ឋប្រ​ជា​មា​និ​ត​ចិន​ ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៩​។

       ក្នុងដំណើរទស្សនកិច្ចផ្លុវការរយៈពេល ៤ កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ចាវ ឃើជឺ រដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិការយ៉ាងល្អប្រសើររវាង​កង​កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយ​ការ​ទទួលខុសត្រូវខ្ពស់ ឈលើគោលការណ៍គោរពអធិបតេយ្យភាពស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន និង​មិត្ត​ភាពជាភាតរៈរវាងប្រទេសទាំងពីរ។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ច ភាគីទាំងពីរបានចុះហត្ថលេខា​លើ​ឯក​សារ​សហប្រតិបតិ្តការសំខាន់ៗចំនួន៣ រួមមាន៖

ទី-១ អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ​ប្រឆាំងនឹងបទ​ល្មើស​ឆបោកតាម មធ្យោបាយទូរគមនាគមន៍

ទី-២ ផែនការសកម្មភាពសម្រាប់អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង​មហាផ្ទៃនិងក្រសួងសន្តិសុខ​សា​​ធារណៈ ០៥ឆ្នាំបន្ត (២០១៩-២០២៤)

ទី-៣ ផែនការការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃ និង​ក្រ​សួងសន្តិសុខសាធារណៈ។

​      ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ សម្ដេចក្រឡាហោម ស ខេង ឧប​នាយ​កមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហ្គ័រ សាំងឃុន សមា​ជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការកណ្តាលកិច្ចការនយោបាយ និងច្បាប់ នៃ​បក្សកុម្មុយនីស្តចិន និងឯកឧត្តម ឆិន វិនឈីងសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងជា​រដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដោយភាគីទាំងពីរបានជជែកពិភាក្សា​គ្នាអំពីកិច្ច​ការមួយចំនួនរួមមានការផ្លាស់ប្ដូរប្រតិភូដើម្បីដកបទពិសោធន៍ការងារការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កងកម្លាំងអនុវត្តច្បាប់ និងការវាយតម្លៃការអនុវត្តអនុស្សារណៈ​នៃការយោគយល់គ្នារវាងក្រសួង​ទាំងពីរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ