សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ
April 02, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃអង្គារ ១៣រោច  ខែផល្គុន  ឆ្នាំច  សំរឹទ្ធិស័ក  ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី០២ ខែមេសា  ឆ្នាំ២០១៩  នាទីស្តីការក្រសួង  សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  បានអនុញ្ញាតឲ្យ  ឯកឧត្តម  OH Nak-young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសម  និងពិភាក្សាការងារ។

        ឯកឧត្តម ផាត សុ​ផានិត​ អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ​ប្រធានបទ​សំខាន់​ចំនួន​២​​ត្រូវ​បានលើក​មក​ពិ​ភ្សាដែលក្នុងនោះរួម​មាន​ទី​១-​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ថ្លែងអំណរគុណ​ដល់​សម្តេច​ក្រឡាហោម​ ក្នុង​ការ​ជួយ​សម្របសម្រួល​ រៀបចំ​នូវ​ការងារ​សន្តិសុខ​ យ៉ាង​ល្អ​ប្រសើរ​ នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ កាលពី​ពេល​ថ្មីៗ​នេះ​ របស់​ឯកឧត្តម​ MOON​ JAE-IN​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ទី​២-​គឺ​ការ​គ្រោង​រៀបចំ​នូវ​ដំណើរ​ទៅ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​          ឯកឧត្តម​ ផា​ត​ សុ​ផានិត មានប្រសាសន៍ថា ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ សម្តែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​ក្រឡាហោម​ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ ក្រសួងមហាផ្ទៃ​ ដែល​បាន​យកចិត្តទុកដាក់​ ផ្តល់​នូវ​ការងារ​ថែរក្សា​សន្តិសុខ​ យ៉ាង​ល្អ​ប្រសើរ​ ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទៅ​កាន់​ខេត្តសៀមរាប​។​ ជា​ការ​ឆ្លើយ​តប​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​ថា​ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ទទួល​ស្វារ​គម​ន៍​ គណៈប្រតិភូ​ជាន់ខ្ពស់​ របស់​សាធារណរដ្ឋ​កូរ៉េ​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តាម​ដំណើរ​ទស្សនកិច្ច​នេះ​ ពិតជា​បាន​លើកកម្ពស់​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាងព្រះរាជាណាចក្រ ​កម្ពុជា​ និងសាធារណៈរដ្ឋ​កូរ៉េ​អោយ​កាន់តែ​ល្អ​ប្រសើរ​ផងដែរ។​ ជាងនេះទៅទៀត សម្តេច​បន្ត​ថា​ នេះ​ជា​ការ​កាតព្វកិច្ច​ របស់​ក្រសួងមហាផ្ទៃ​ ជា​ពិសេស​កងកម្លាំង​នគរបាលជាតិ​កម្ពុជា​ ក្នុង​ការ​ថែរក្សា​សន្តិសុខជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ របស់​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​បំពេញភារកិច្ច​ប្រកបដោយ​ភាព​ជោគជ័យ​។​

​          ចំពោះ​ប្រធានបទ​ទី​២ ឯកឧត្តម​ ផា​ត​ សុ​ផានិត បានមានប្រសាសន៍បន្តថា ចំពោះ​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ ឯកឧត្តម​ មាន​បំណង​ចង់​ស្វែង​យល់​ អំពី​ការងារ​សន្តិសុខ​ ថែរក្សា​សន្តិសុខ​ ការងារ​គ្រប់​គ្រង់​សណ្តាប់ធ្នាប់​ នៅ​សាធារណរដ្ឋ​កូរ៉េ​ ជា​ពិសេស​ទៅ​លើ​ ការងារ​ធំៗ​មួយ​ចំនួន​ ដូច​ជាៈ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក៏​ដូច​ជា​ការ​ស្តារ​នីតិសម្បទារ​គ្រឿងញៀន​ជាដើម​ និងទី២​ចង់​ស្វែង​យល់​អំពី​ ដំណើរការ​គ្រប់​គ្រង់​ កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ របស់​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ សាធារណ​កាន់តែ​មាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ​៕ គឹមអាន
      ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ