ព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និង ឯកឧត្តម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក គណៈស្នងការ ប្រធាន អនុប្រធានពន្ធនាគារ ក្រុមប្រឹក្សាស្រុក ខណ្ឌ អភិបាលស្រុក អធិការស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
ប្រភព៖ អគ្គាធិការដ្ឋាន