logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង​លើកទិសដៅការងារឆ្នាំ២០២៣
43
30-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯឯកឧត្ដម ស្វាយ សំអ៊ាង អភិ​បាលនៃគណៈ​អភិបា​ល​ខេត្ត រៀបចំបិ​ទសន្និបាតបូកសរុ​ប​លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ​២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការក្រសួងបរិស្ថាន និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

ក្នុងពិធិបិទអង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូថ្នាក់ជាតិ តំណាងយោ​ធ​ភូ​មិភាគទី១ ឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯ​កឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយករដ្ឋ​បា​ល និងលោ​ក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក នាយករដ្ឋបាលសាលាក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធក្រុងស្រុកទាំងបីប្រភេទ នាយក នាយករងទីចាត់ការ-ប្រធាន អនុប្រធានអង្គភាព និងប្រធាន និងអនុប្រធានការិយាល័យចំណុះ​សាលា​​ខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ​សង្គមស៊ីវិលនៅក្នុងខេត្តសរុប ២៦៥រូប៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ