រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣
March 30, 2023 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រតិភូអមដំណើរក្រសួង នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការរង នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសរុបជាង ២០០នាក់។

លោក ឈិន សេងងួន បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំង នៃស្នងការដ្ធាននគរបាលខេត្ត ដែលបានខិតខំបំពេញការងាររក្សាបាននូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមនូវទូទាំងខេត្តបានល្អប្រសើរ ជាពិសេស កិច្ចការការពារយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយភាពស្ងប់ស្ងាត់គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព ជាងនេះទៅទៀត លោកអភិបាលរងខេត្ត បានកោតសសើរចំពោះការប្រយុទ្ធតស៊ូប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដោយសហការល្អជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់។

នាឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងថ្នាក់ដឹកនាំ នៃស្នងការដ្ធាននគរបាលខេត្ត ត្រូវបន្តជំរុញដល់កងកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រើប្រាស់អោយបានទាន់ពេលវេលា បន្តផ្សព្វផ្សាយរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗជាច្រើនទៀត ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ត្រៀមកម្លាំងមធ្យោបាយសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង នៅរដូវប្រាំងនេះ។

ឆ្លៀតក្នុងនោះ លោកជំទាវ ក៍បានស្នើសុំដល់កម្លាំងនគរបាលគ្រប់មូលដ្ឋាន ត្រូវត្រៀមកម្លាំងដើម្បីការពារនូវព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព៕

​ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ