អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការកែសម្រួលសួនពុះចែកទ្រូងផ្លូវ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងទីរួមខេត្ត
January 18, 2024 អ្នកទស្សនា :

ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការកែសម្រួលសួន ពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់ សោភ័ណភាពក្នុងទីរួមខេត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្ត ប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំង ការ កែ រ លម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការ របស់ ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាព ស្រស់ បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តា មួយចូលរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំ ក្រុមការ ងារ ចុះពិនិត្យមើល ការកែសម្រួលសួនពុះចែកទ្រូងផ្លូវ លើដងផ្លូវជាតិ លេខ ៥៧ ចាប់ពីចំណុច មុខវត្តរតន សោភ័ណ ហៅវត្តកោងកាង រហូតដល់វិមានឯករាជ្យខេត្ត ដែលកន្លងមកតែងតែបង្ករជាគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ធ្វើអោយប្រជាពលរដ្ឋរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់ ដូច្នេះការកែសម្រួលសួនពុះចែកទ្រូងផ្លូវនាពេលនេះ គឺដើម្បីបញ្ជាសគ្រោះថ្នាក់ចរារណ៍ផង និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្នុងទីរួមខេត្តផង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួម គោរពច្បាប់ចរាចរណ៍ និងត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយក ទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ ដល់ សោភ័ណភាព និងអនាម័យសាធារណៈ។

សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានចាត់អោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត ធ្វើការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិ លេខ៥៧ ចំនួន ២ចំណុច ទី១-មុខការ៉ាស់សាំង តូតាល់ និងទី២-មុខសណ្ឋាគារមាសសោភា៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ