រដ្ឋបាលខេត្តតាកែវ រៀបចំពិធីសំណេះសំណាលខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»
March 05, 2024 អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធីអបអរសាទរ និងពិធីសំណេះសំណាលខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ដែលពីធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលសាលាខេត្តតាកែវ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗ និងអាណត្តិទី៧នេះតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះស្រ្តីព្រមទាំងបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិទៀតផង ព្រោះស្រ្តីមានតួនាទីសំខាន់ណាស់ក្នុងសកម្មភាពជួយអភិវឌ្ឍន៍សង្គមជាតិដែលមិនអាចខ្វះបាន។

លោកជំទាវអ្នកតំណាងរាស្រ្ត បានមានប្រសាសន៍បន្តថា បើសិនយើងក្រឡេកមើលទៅកាន់ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលជារបបប្រល័យពូជសាសន៍ប៉ុលពត ស្រ្តីបានបាត់បង់អាយុជីវិតច្រើនណាស់ក្នុងសម័យកាលនោះ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះឃើញថាប្រទេសជាតិយើងមានសន្តិភាព សេរីភាពបរិបូរណ៍ ប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលបានធ្វើអោយកម្លាំងស្រ្តីលូតលាស់ឡើងវិញ និងបានរួមចំណែកកសាងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍បានគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការជម្រុញដល់ស្រ្តីដែលជាថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាព និងបណ្ដាក្រុងស្រុក ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានល្អប្រសើរបន្ថែមទៀត តាមរយៈការខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន ពិសេសជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្នជាសង្គមឌីជីថល ព្រោះការរៀនសូត្រវាគ្មានទីបញ្ជប់នោះទេពោលគឺរៀនពេញមួយជីវិតរបស់យើង រកអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងអស់នោះទៅជួយអភិវឌ្ឍស្ថាប័នរបស់ខ្លួន ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចម្រើនក្រោមម្លប់នៃសន្ដិភាព។

បន្ទាប់ពីការផ្តល់នូវមតិសំណេះសំណាលប្រកបដោយអត្ថន័យថ្លៃថ្លា និងស្និទ្ធស្នាល ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានផ្ដល់ជូននូវបាច់ផ្កាជូនដល់ភរិយា ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះស្រ្តី និងបានឧបត្ថម្ភថវិកាជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្តតាកែវ៕

ប្រភព៖រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ