ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
March 06, 2024 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ ដាក់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។ 

ប្រសាសន៍ដ៏មានសារៈសំខាន់នេះ លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែអានដោយឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត រួចមក ក្នុងនោះបញ្ហាប្រឈមមួយចំនួន ឯកឧត្តម បានដាក់នៅគោលការណ៍បន្ត ដល់មន្ត្រីជំនាញ និងកងកម្លាំងទាំងបី ខិតខំដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាព ព្រមទាំងកំណត់មុខសញ្ញាជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បន្តទៀតថា នៅថ្ងៃទី១១-២៩ ខែមីនា ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀត ចំណុះឱ្យរដ្ឋបាលខេត្ត ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ត្រូវបន្តជាគំរូស្អាតស្អំ ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ