អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកការរដ្ឋានកែលម្អផ្លូវបេតុងដោយអ៊ុតកៅស៊ូ ប្រវែង៣៩៥២ មែ៉ត្រការ៉េ
March 25, 2019 អ្នកទស្សនា :

         ផ្លូវប្រវែង៣៩៥២ មែ៉ត្រការ៉េ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើពិធីបើកការដ្ឋានកែលម្អផ្លូវ បេតុង ដោយអ៊ុតកៅស៊ូ លើខ្សែផ្លូវខាងកើតសួនមានជ័យ ឲ្យមានភាពល្អស្អាតរឹងមាំ ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។ នេះបង្ហាញអោយឃើញពីភាពជឿនលឿន រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរនូវសមិទ្ធផលជាច្រើនក្នុងខេត្ត ពិសេសក្រុងសិរីសោភ័ណ ដើម្បីអោយកាន់តែមានភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិ។ 
      ឯកឧត្តម សួន បវរ មានប្រសាសន៍ថា នៅឆ្នាំ២០៣០ កម្ពុជានិងសម្រេច អោយបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងនោះរាជរដ្ឋាភិបាលអាណ្ណត្តិទី៦ បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ៤ គឺ៖ ទី១. ធានាអោយបាននូវកំណើនសេដ្ឋកិច្ចជាតិ អាត្រាមធ្យមប្រចាំឆ្នាំ៧% ទី២. ការបង្កើនការងារអោយបានច្រើនទាំងបរិមាណ និងគុណភាព សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអោយ បងប្អូនប្រជាពលរដ្ឋយើង យុវជនយើងមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ទី៣. សម្រេចអោយបានគោលដៅកាត់បន្ថយភាពក្រីក្រ អោយស្ថិតនៅអាត្រាទាបជាង១០% និងមិនអោយភាពក្រីក្រវិលត្រឡប់មកវិញ ទី៤. ការពង្រឹងសមត្ថភាព អភិបាលកិច្ចស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបម្រើរប្រជាពលរដ្ឋ និងដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ខិតខំជំរុញនិងអភិវឌ្ឍន៍វិស័យអាទិភាពទាំង៤គឺ  ធនធានមនុស្ស ផ្លូវ ទឹកនិងភ្លើងធ្វើយ៉ាងណាអោយខេត្តរបស់យើងមានធនធានមនុស្ស បម្រើការងារប្រកបដោយសមត្ថភាព ចំណេះដឹង មានបទពិសោធន៍ មានសីលធម៌និងគុណធម៌។ មានផ្លូវរហូតដល់ជនបទ ដែលធានាដល់ការដឹកជញ្ជូនបានឆាប់រហ័ស ទាន់ពេលវេលា។ មានទឹកគ្រប់គ្រាន់ធានាដល់វិស័យកសិកម្មទំនើបធ្វើបានគ្រប់រដូវ ទទួលបានទិន្នផលខ្ពស់បម្រើអោយទីផ្សាជាតិនិងអន្តរជាតិ។ 
      ជាចុងក្រោយអភិបាលខេត្ត បានចែកជួននូវសារ៉ុងម្នាក់មួយដល់បងប្អូនដែលបានចូលរួម និងធ្វើការបញ្ជាគ្រឿងចក្រជានិមិត្តរូបផងដែរ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ