វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកកំពង់ត្រឡាច
October 24, 2019 អ្នកទស្សនា :

       កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់ត្រឡាច មានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្ត ដោយមានអញ្ជើញចូលរួ ពីឯកឧត្តម  លោកជំទាវ សមាជិក ក្រុម ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុម ប្រឹក្សា ស្រុក គណៈអភិបាល ស្រុក ការិយាល័យជុំវិញស្រុក ក្រុម ប្រឹក្សា ស្រុក មេភូមិ ឃុំ  ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង អ្ន កពាក់ព័ន្ធ ។

       នៅក្នុងវេទិកានោះក៏មានលើកជាសំណួរ និង សំណូមពរ ដោយផ្ទាល់មាត់ និងលាយលក្ខណ៍ជាអក្សរក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ  និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយបំភ្លឺមួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឲ្យបានច្បាស់លាស់ជាបន្តទៀតដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ