អភិបាលខេត្តអំពាវនាវប្រជាជនកុំអោយចូលរួម ឬគាំទ្រសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលត្រូវជាប់ទោសពី បទល្មើសរួមគំនិតក្បត់
October 24, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

      កិច្ចប្រជុំនេះ ត្រូវបានផ្សព្វផ្សាយអំពីការងារចាំបាច់មួយចំនួននូវសភាពការណ៍បច្ចុប្បន្ន ការបង្ក្រាបបទល្មើស និងភាពអសកម្មនានាមួយចំនួននៅមូលដ្ឋាន ព្រមទាំងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិសេសទប់ស្កាត់រាល់បាតុភាពដែលប៉ុនប៉ងការផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងវាយប្រហារលើអង្គព្រះមហាក្សត្រ។

      ឯកឧត្តម អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញអោយអ្នកពាក់ព័ន្ធទាំងអស់ត្រូវ៖
-បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងសកម្មភាពបង្កា បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
-ទប់ស្កាត់រាល់បទល្មើសនានានៅមូលដ្ឋាន ដោះស្រាយវិវាទដីធ្លី និងការប្រកបរបបអាជីវកម្មផ្សេងៗមួយចំនួនដែលគ្មានច្បាប់ និង
-ស្នើឱ្យមានការរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងអប់រំបងប្អូនប្រជាពលរដ្ឋជាប្រចាំនៅមូលដ្ឋាន ដើម្បីកុំអោយពួកគាត់ចាញ់កលទៅចូលរួម ឬគាំទ្រគម្រោងការធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី ដែលអាចប្រឈមជាប់ទោសពី បទល្មើសរួមគំនិតក្បត់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ក្នុងមាត្រា ៤៥៣ ដែលនឹងត្រូវប្រឈមទទួលទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ