ឯកឧត្តម អ៊ុន ចាន់ដា ​​បើក​មហាសន្និបា​ត​អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម
October 24, 2019 អ្នកទស្សនា :

      សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម បានរៀបចំពិធីបើកមហាសន្និបាតអាណត្តិទី៣ នៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សា តំណាងមន្ទីរ វិស័យជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងលោក លោកស្រី ជាតំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល នៅក្នុងខេត្ត ជាច្រើននាក់ទៀត ផងដែរ។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានចាត់ទុកថា មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម នាឱកាស​នេះ​ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​ របស់​លោក លោកស្រី​ជា​​​សមាជិក​​​ក្រុម​​ប្រឹក្សា​​ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបន្តនូវចីរភាពដល់​អង្គការ​មួយ ​ដែល​ជាតំណាង​សម្លេង និង​ការពារ​ផល​ប្រយោជន៍​រួម របស់​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី លើក​កម្ពស់​គុណភាព​ នៃ​ជីវភាពរស់នៅ និង​​សុខុមាល​ភាព​ របស់​ប្រជា​​ពលរដ្ឋ តាម​រយៈ​​អភិបាលកិច្ច​តាមបែប​វិមជ្ឈការ និង​វិសហ​​​មជ្ឈការ និងដើម្បី អភិវឌ្ឍ​សមត្ថភា​ព​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជា​​ពល​រដ្ឋ​​នៅមូលដ្ឋាន។

      ទន្ទឹមនឹងនោះដែរ មហាសន្និបាតនេះ ក៏ជាឱកាស ដែលសមាគមជាតិក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ខេត្តកំពង់ចាម បង្ហាញនូវសមិទ្ធផល ដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និង​ការពារ​ផល​ប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ បន្ទាប់ពីត្រូវបានបង្កើតឡើង ។ ឯកឧត្ដម បញ្ជាក់ដែរថា មហាសន្និបាតអាណត្តិទី៣ ត្រូវបានរៀបចំឡើងក្នុងគោល​បំណង​សំខាន់ គឺពិនិត្យកែសម្រួល និង​អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់​សមាគម និង​ដំណើរ​ការ​បោះ​ឆ្នោតជ្រើសរើស អង្គ អភិបាលកិច្ច របស់សមាគម សម្រាប់​អាណត្តិទី៣ មានជា អាទិ៍ ប្រធាន អនុប្រធាន សមាជិក​​ក្រុម​ប្រឹក្សាសមាគម និងសមាជិក​គណៈកម្មា​ធិការ​ប្រតិបត្តិ​សមាគម​ ។ អ្វីដែលសំខាន់ទៀតនោះ នៅ ពេលបញ្ចប់ មហាសន្និបាតនេះ ក៏នឹងមាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​លើកទីមួយ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម អាណត្តិទី៣។

      ក្នុងឱកាសនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគម​ ជាក់ស្តែងក្នុងរយៈកាល ៥ ឆ្នាំកន្លងមក ដោយនាំមក​នូវសមិទ្ធផលជាច្រើនជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។ យ៉ាងណាម៉ិញ មហាសន្និបាតអាណត្តិទី៣ នេះគឺជាឱកាស ដែលប្រតិភូមហាសន្និបាតគឺ ​សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង អ្នកពាក់ព័ន្ធ នឹងបានយល់ដឹងអំពីសមិទ្ធផល​ ដែល​សមាគមសម្រេច បាន នឹងទិសដៅការងារដែលត្រូវអនុវត្តបន្តនៅអាណត្តិទី៣។ ដូច្នេះ សូមលើកទឹកចិត្តដល់លោក លោកស្រី ជា​ប្រតិភូ​របស់​​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់  ចូលរួមក្នុងមហាសន្និបាតនេះ មេត្តា​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​ចូលរួម​ពិភាក្សា និង​អនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​នេះ ក្នុងបំណង​បង្កើន​​ការ​យល់​ដឹងឲ្យកាន់តែស៊ី​ជម្រៅ ​អំពី​តួនាទី ភារកិច្ច គោលបំណង និងដំណើរការ​ របស់​សមាគមក្នុងការការពារផល​ប្រយោជន៍​ របស់ក្រុម​ប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ