ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន
March 28, 2021 អ្នកទស្សនា :

ប៉ៃលិន៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងយុវជន សសយក ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៤៨គ្រួសារ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាននៅក្នុងខេត្ត បន្ទាប់ពីពួកគាត់ទើបវិលត្រលប់មកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉លិន បានរៀបចំមណ្ឌល ចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ជាពិសេស ប្រទេសថៃ ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅ តាមគេហដ្ឋានចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំ និងវិធានការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកជំទាវអភិបាលខេត្ត ក៏៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តន៍ ៣កុំ និង ៣ការពារ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង ធ្វើ ចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៤៨គ្រួសារ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ មី ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ត្រីខ ពងទា និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ