ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ឧបត្ថម្ភអង្ករប្រមាណជាង ១០០តោន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងស្រុកពញាឮ
March 29, 2021 អ្នកទស្សនា :

ស្រុកពញាឮ៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ដែលមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ នៅស្រុកពញាឮ ស្លាប់ដោយសារដាច់បាយឡើយ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ដែលមាន ឯកឧត្តម លឹម គានហោ ជាប្រធាន បានឧបត្ថម្ភអង្ករចំនួន ១០១,៥តោន ជូនដល់រដ្ឋបាលស្រុកពញាឮ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២០៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅស្រុកពញាឮ។

លោកអភិបាលស្រុកពញាឮ បានបន្ថែមថា ប្រជាពលរដ្ឋក្រីក្រទាំង ២០៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម។ ក្នុងឱកាសចុះចែកអំណោយនោះដែរ លោកអភិបាលស្រុកពញាឮ បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំងអស់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។ លោកអភិបាល ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបានគ្រប់គ្នា សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ