អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារក្រោមឱវាទ ចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩
March 29, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជេីញចុះពិនិត្យគម្រោងរៀបចំកែលំអ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) ក្លាយជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំជួសជុលកែលម្អអតីតសណ្ឋាគារមេគង្គ ដែលបច្ចុប្បន្នយើងបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តឲ្យក្លាយជា​មន្ទីរពេទ្យ សម្រាប់​ព្យាបា​បាល​ជំងឺ​កូ​វីដ ១៩ របស់ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ឈ្មោះថា « មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម »។

គួរបញ្ជាក់ថា៖ បច្ចុប្បន្នក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មាន​សមត្ថភាព​ផ្ទុក​អ្នកជំងឺ​មួយ​នេះ ចំនួន​ជាង ៦០គ្រែ ដែល​បច្ចុប្បន្ន មាន​កំពុង​សម្រាក​ព្យាបាល ចំនួន០៧នាក់​។​ ជាមួយ​នោះ គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ក៏​បាន និងកំពុង​រៀប​ចំ​បន្ទប់សង្គ្រោះបន្ទាន់ បំពាក់​សម្ភារៈ​ជំនួយ​ដកដង្ហើម និង​តាមដាន​សញ្ញា​ជីវិត ចំនួន ១០ គ្រែ ក្នុង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ខេត្តកំពង់ចាម បន្ថែមទៀត​៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ