ឯកឧត្តម​ វ៉ា ថន បាន​អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំរួម ស្ដីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦
June 14, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា​ ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម​ វ៉ា ថន អភិបាលខេត្តក្រចេះ បាន​អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំរួម ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលសមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ អង្គការសង្គមស៊ីវិវិល និងតំណាងគណៈបក្សនយោបាយ​ ក្រុង-ស្រុក​ ចំនួន​ជាង ​២០០នាក់ ពិធីនេះបានធ្វើឡើងនៅក្នុងសាលមហោស្របខេត្ត។ ឯកឧត្តម​ អភិបាលខេត្តក្រចេះ បានលើកឡើងថា កិច្ចផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ សម្រាប់អាជ្ញាធរមូលដ្ឋាន កងកម្លំាងមានសមត្ថកិច្ច ទាំងមន្ត្រីរៀបចំការបោះឆ្នោតគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមបោះឆ្នោត នៅក្នុងខេត្តក្រចេះ ដែលទាំងអស់គ្នាត្រូវឈរលើស្មារតីច្បាប់ សេចក្តីណែនាំ លិខិតបទដ្ឋានគតិយុទ្ធ ពិសេស សេចក្តីណែនាំរួមចំនួន ៦ចំណុចធំៗ របស់ក្រសួងមហាផ្ទៃ ដើម្បី យកទៅអនុវត្តក្នុងការសម្របសម្រួល ដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ ខាងមុខនេះ ដើម្បី ធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅ ដោយរលូនប្រកប់ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ឯកឧត្តម​ អភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅ ដោយរលូនប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមកងកម្លាំងមានសមត្ថកិច្ច រួចជាស្រេច សម្រាប់ការពារនូវសន្តិសុខសុវត្ថិភាពសាធារណៈ នៅក្នុងមូលដ្ឋាន ទាំងក្នុងអំឡុងពេលនេះ រហូតដល់ក្រោយការបោះឆ្នោត ដោយគោរព និងអនុវត្តតាមតួនាទីរបស់ខ្លួន ដែលបានកំណត់ ជាពិសេស គឺក្នុងកំឡុងយុទ្ធនាឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការពារការិយាល័យបោះឆ្នោត ឱ្យបានល្អស្របទៅតាមច្បាប់របស់ គ.ជ.ប និងត្រៀមរៀបចំប្រជុំជាមួយភាគីគណបក្សនយោបាយ ដើម្បី ពិភាក្សាដោះស្រាយរាល់គ្រប់បញ្ហាមុន និងការចាប់ផ្តើមការងាររបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានជៀសវាងការប្រព្រឹត្តផ្ទុយពីច្បាប់កំណត់ ។ ឯកឧត្តម​ វ៉ា ថន ក៏បានអំពាវនាវ និងសំណូមពរដល់អាជ្ញាធរ កងកម្លំាងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំង ផ្តល់នូវកិច្ចសហប្រតិបត្តិការល្អប្រសើរ ទៅដល់គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន ដោយស្របច្បាប់ និងស្របតាមគោលការណ៍ នៃការណែនាំ របស់ គ.ជ.ប ជាពិសេស ការយកិត្តទុកដាក់ លើកិច្ចការពារសន្តិសុខ សុវត្តិភាព ដល់គណបក្សនយោបាយនានា ក្នុងការឃោសនាស្វែងរកសម្លេងឆ្នោត ចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ត្រូវអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ ឱ្យបានគ្រប់ៗគ្នា ៕ គួររលឹកដែរថា ខេត្តក្រចេះមានប្រជាពលរដ្ឋ ដែលគ្រប់អាយុមានសិទ្ឋចូលរួមបោះឆ្នោត នៅថ្ងៃទី២៩កក្តដា ២០១៨ខាងមុខនេះមានចំនួន សរុប ១លាន់ ៨មុឺន ៩ពាន់ ៨០៣នាក់ ក្នុងមានស្រីចំនួន ៩មុឺន ៧ពាន់ ៥៤៨នាក់៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ