ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល
June 14, 2018 អ្នកទស្សនា :

នាព្រឹកថៃ្ងទី១៤ខែមិថុនាឆ្នាំ២០១៨នៅសាលានយោបាយខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូនិងសុភមង្គល គម្រប់៨២យាងចូល៨៣ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សនុសិស្សនិងប្រជាពលរដ្ឋសរុបចំនួន៦៧៤នាក់។ ពិធីបុណ្យនេះមានប្រារព្ធនូវ ព្រះរាជពិធីថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទមនសិការថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭកដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន៩អង្គស្វាធ្យាយជយន្តោ ចម្រើនព្រះបរិត្ត ពុទ្ធពរ ជ័យមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តីជ័យមង្គល និងព្រះពុទ្ធពរគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តម ឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអាននូវសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និង សុភមង្គលដោយថ្វាយព្រះបរមហាប្រសើរ សិរីសួស្តីជ័យ មង្គលវិបុលសុខគ្រប់ប្រការ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សូម ជួយប្រោសប្រសិទ្ធពរជ័យបីបាច់រក្សា និងអភិបាលរក្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និង សុភមង្គលនិងព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា ញាណភ្លឺថ្លា ព្រះជន្មយឺនយូរ ដើម្បីព្រះអង្គទ្រង់បំពេញព្រះរាជកិច្ចទទួលបានមហាជោគជ័យ និងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់នៃប្រជារាស្ត្រ ខ្មែរជានិច្ចនិរន្តន៍តរៀងទៅ។ ឯកឧត្តមឈួរច័ន្ទឌឿននិងលោកជំទាវ លោកជំទាវ កែច័ន្ទមុនី ព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់នាំ បានប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៩អង្គ ឧបត្ថម្ភថវិកាដល់យាយជីតាជី បងប្អូនខ្មែរឥស្លាម យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត និង កាយរឺទ្ធិផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ