ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ២០១៨ ក្រោមប្រធានបទ"រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក" ក្នុងខេត្តក្រចេះ
June 14, 2018 អ្នកទស្សនា :

អាជ្ញាធរខេត្ត រួមមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អង្កការដៃគូ ក្រុមយុវជន និងសិស្សានុសិស្ស ប្រមាណជាង ១ពាននាក់ បានប្រារព្វទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ៥មិថុនា នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីយានី ព្រះកុសុមះ កាលពីព្រឹកម៉ិញនេះ ។ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ឆាយ ឌួងសាវុធ បានបញ្ជាក់ពីគោលបំណង នៃការប្រារព្វទិវានេះ គឺដើម្បីបំផុសចលនាប្រជាពលរដ្ឋ មន្រ្តីរាជការ អាជីវករទាំងអស់ ឲ្យចូលរួមទាំងស្មារតី សម្ភារ ក្នុងកិច្ចគាំពារបរិស្ថានឲ្រកាន់តែប្រសើឡើង ដើម្បីកាត់បន្ថយនូវការប្រើប្លាស្ទិក ឬសម្រាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ និងធ្វើឲ្យទីសាធារណះមានសណ្តាប់ធ្នាប់ល្អ មានសោភ័ណភាពល្អ ក្នុងការប្រលងប្រណាំទីក្រុងស្អាតផងដែរ ។ លោកបន្តថា ៖ ក្នុងរយះពេលប៉ន្មានឆ្នាំចុងក្រោយនេះ បរិមាណសំណល់រឹង សម្រាម មានការកើនឡើងយ៉ាងគំហុក នៅទីប្រជុំជន នៅក្នុងក្រុងក្រចេះសព្វថ្ងៃ ពីការយកសម្រាមទៅចាក់ក្នុងរណ្តៅនៅទីលាន ក្នុងនោះថង់ប្លាស្ទីកត្រូវបានប្រជាពលរដ្ឋ ចោលពាសវាលពាសកាល និងសំណលស្អុយរលួយ ធ្វើឲ្យទីក្រុងគ្មាន   សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ម្យ៉ាតទៀតមិនមានការញែកសម្រាមឲ្យដាច់ដោយឡែកពីគ្នា និងការកែដ្នៃសម្រាមសម្រប់ប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយការកើនឡើងនៃសម្រាម ។     ឯកឧត្ដមអភិបាលរងខេត្ត ជាក់ ម៉េងហ៊ាង  បានលើឡើងថា ៖ ការងារបរិស្ថានជាកិច្ចការដែលត្រូវបានពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង គឺតម្រូវ ឲ្យគ្រប់អ្នកពាក់ព័ន្ធក្នុងក្របខណ្ឌសហគមន៍សង្គមជាតិតំបន់ និងពិភពលោក ត្រូវបន្តរួមគ្នាពង្រឹងការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីរក្សាឲ្យបាននូវសុវត្តិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និង ការរស់នៅដោយចីរភាព ។ ឯកឧត្តមបន្តថា ៖  ខេត្តក្រចេះយើង ក៏ជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានជាច្រើនប្រភេទ និងធនធានមានតម្លៃជាច្រើន ជាពិសេសរមណីយដ្ឋានធម្មជាតិតែម្តង ហើយធនធានធម្មជាតិទាំងអស់នេះ បានទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចសង្គម   និងបរិស្ថាន ព្រមទាំងបម្រើឲ្យវិស័យជាច្រើនរួមមាន ការនេសាទ កសិកម្ម ទេសចរណ៍ សេវាកម្មផ្រសេងៗ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋផងដែរ ។ ហើយតាមការប្រារព្ធទិវាបរិស្ថានជាតិនិងទិវា បរិស្ថានពិភពលោកនៅពេលនេះ គឺជាផ្នែកមួយបំផុសស្មារតីដល់គ្រប់សហគមន៍ និងកែប្រែឥរិយាបថ  ឲ្យយកចិត្តទុកដាក់រួមគ្នាការពារបរិស្ថានគ្រប់ទីកន្លែង ស្របតាមប្រធានបទ "រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក" និងបានអំពាវនាវឲ្យអោយយើងទាំងអស់គ្នា ជួយសំអាតអនា   ម័យបរិស្ថាន ដូចជា ៖ ការសំអាតអនាម័យតាមលំនៅដ្ឋានតាមទីសាធារណៈ យកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់រឹង  រាវ អោយបានល្អ និងទប់ស្កាត់ការបង្ហូរកាកសំណល់ អាណាធិបតេយ្យជាដើម ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ