ពិធីក្រុងពលីបើកការដ្ឋានស្ថាបនា"គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន" នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
June 14, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ដែលមាន ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ ឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពលីបើកការដ្ឋានស្ថាបនា"គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន" ដែលស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព អាជ្ញាធរស្រុកឯកភ្នំ មន្ត្រីបច្ចេកទេស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ ដំណើរការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន នេះមាន​ទីតាំង​ស្ថិតក្នុង​ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដើម្បី​យក​ទឹក​ស្តុក​ទុក​ក្នុង​ស្ទឹង​សង្កែ និង​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ទាំង​រដូវប្រាំង និង​រដូវវស្សា​ដែលមាន​ផ្ទៃ​ដី​ស្រោចស្រព​ជាង ១០.៤០០ ហិកតា មាន​ប្រឡាយ​សរុប​ប្រវែង ១៥​គីឡូម៉ែត្រ ដែលត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣៧.០៨៦.៣៦៣ ដុល្លារ ។ នៅពេល​ដែល​គម្រោង​នេះ​ត្រូវបាន​សាងសង់​រួចរាល់ ការរំពឹង​ទុក​ថា​ក្រុង​បាត់ដំបង​នឹង​មាន​ទឹក​ស្តុក​ទុក​ក្នុង​ស្ទឹង​សង្កែ នឹងមានទឹកសម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ទាំង​រដូវប្រាំង និង​រដូវវស្សា ព្រមទាំងជួយ​លើកកម្ពស់​សោភ័ណភាព​ក្រុង​បាត់ដំបង ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​ ។ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ត្រូវបាន​ដំណើរការ​អនុវត្ត​ដោយ​មាន​ទំហំ​ការងារ ៖ សាងសង់​ប្រឡាយ​ពង្វាង​ទឹក​តាម​មាត់​ស្ទឹង​សង្កែប្រវែង ២៥០ម៉ែត្រ​ សាងសង់​សំណង់​ទ្វារ​ទឹក​មេ​កាត់​ស្ទឹង​សង្កែប្រវែង ៧៤ម៉ែត្រ ចំនួន ១កន្លែង សាងសង់​ប្រឡាយ​បេតុង ចំនួន ៤ខ្សែ ប្រវែង១៣,៧៨ គីឡូម៉ែត្រ សាងសង់​សំណង់​ទ្វារ​ទឹក ចំនួន ១២កន្លែង សាងសង់​សំណង់​ស្ទាក់​ទឹក​ប្រឡាយ​រង ចំនួន ២កន្លែង​សាងសង់​សំណង់​លូ​ចែកចាយ​ទឹក​ប្រឡាយ​មេ ចំនួន ៨ កន្លែង សាងសង់​ស្ពាន​ឆ្លងកាត់ និង​ស្ពាន​ថ្មើរជើង​កាត់​ប្រឡាយ​មេ សរុប​ចំនួន ១៨កន្លែង និង​សាងសង់​ជណ្តើរ​ចុះ​ប្រឡាយ​មេ​សម្រាប់​អ្នកភូមិ​ប្រើប្រាស់ ជាច្រើន​កន្លែង​ទៀត ។​ ទន្ទឹមនឹងនេះ ស្ទឹង​សង្កែដែល​ទឹក​ធ្លាប់តែ​ហូរ​ធ្លាក់​ចូល​ទៅ​កាន់​បឹង​ទន្លេសាប ដោយ​ឥត​ប្រយោជន៍ នឹង​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា សម្រាប់​ផ្គត់ផ្គង់ ឱ្យ​ការផលិត​ទឹកស្អាត ស្រោចស្រព​ដំណាំ​កសិកម្ម និង​លើកកម្ពស់​សោភ័ណភាព​ក្រុង​បាត់ដំបង ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ