logo
Header Logo
News Detail
thumbnail
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាល និងដាក់ចេញទិសដៅការងារដល់កងកម្លាំងនគរបាល
186
31-Mar-2026
Social Security News
Link

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ​អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ និងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦។


កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោកអធិការ អធិការរង នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុង២ និងអធិការដ្ឋាននគរបាលស្រុក២។


ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ត្រី​ សឿម​ សារិទ្ធ​ បានដាក់ចេញទិសដៅអនុវត្តដល់កម្លាំងនគរបាលទាំងអស់ដូចតទៅ៖

១-ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង ក្តាប់សភាពការណ៍សន្តិសុខ នូវសកម្មភាព អសន្តិសុខជាតិ អសន្តិសុខក្នុងសង្គម ក្តាប់នូវសកម្មភាពភវកម្មក្រុមឧទាម ប៉ុងប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់។ 

២-ត្រូវខិតខំនិងជំរុញច្បាម បង្ការ បង្រាប បទល្មើសគ្រប់ប្រភេទ។ 

៣-ប៉ុស្តិ៍នគរបាលត្រូវផ្សារភ្ជាប់ជាមួយ សហគមន៍ ការផ្តល់សេវាសាធារណៈ បានលឿន រហ័សទាន់ចិត្ត ក្តាប់គ្រប់គ្រង មុខសញ្ញាចាស់ថ្មី។ 

៤-បន្តស្រាវជ្រាវទប់ស្កាត់ អំពើរជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឆ្លងដែនខុសច្បាប់។

៥-ពង្រឹងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង និងបទល្មើសជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

៦-បន្តរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត (តាមរយៈការធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍) តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។

៧-បន្តព្រឹង និងចុះផ្សព្វផ្សាយគោលនយោបាលភូមិ ឃុំមានសុវត្ថិភាព។

៨-ពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា២៤ម៉ោង និងត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសគ្រោះធម្មជាតិ និងករណីអគ្គិភ័យដែលអាចកើតមានជាយថាហេតុ។

៩-ត្រូវមានការលើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ ក្នុងការបំពេញបេសកម្ម និងការងារផ្សេងៗ។

១០-ត្រូវពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ។

១១-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior