logo
Header Logo
News Detail
thumbnail
ឯកឧត្តម ប្រាក់ សារ៉ាត ៖ ការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមយុវជន
247
27-Aug-2024
Sub-nation news
Link

ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគបីឆ្នាំរំកិល និងគម្រោងថវិកា របស់រដ្ឋបាលឃុំ សង្កាត់ ជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៅតាមក្រុង-ស្រុក មន្ត្រីបង្គោលផែនការ នៅតាមក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមកពីស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ ស្រុកកោះធំ ស្រុកលើកដែក ស្រុកស្អាង ក្រុងតាខ្មៅ និងក្រុងសំពៅពូន ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមយុវជន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្ត និងដាក់គោលដៅយ៉ាងច្បាស់ ដើម្បីឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស​ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បេសកកម្មនេះ បាននឹងកំពុងអនុវត្តតាមរយៈផែនការ​យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការធ្វើឱ្យមានភាពជាទំនើបកម្ម និងស៊ីជម្រៅ នូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកំណែទម្រង់លើកម្មវិធីជាតិ និងនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ។ 


ឯកឧត្តមបានបន្ថែមថា យុវជនជាទំពាំងស្នងឫស្សី ដូច្នេះការចូលរួមរបស់យុវជន ពិតជាមានសារៈ សំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដូច្នេះក្រុមប្រឹក្សាឃុំ សង្កាត់ គួរតែយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យយុវជនបានចូលរួមជាមួយសកម្មភាព​ចាំបាច់នានារបស់រដ្ឋបាលឃុំ សង្កាត់ ហើយវគ្គបណ្តុះបណ្តាលមួយនេះ ជាជំនួយ ស្មារតីដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីស្វែងយល់បន្ថែម អំពីសារៈ សំខាន់នៃការចូលរួមរបស់យុវជន ហើយត្រូវបានឆ្លើយតបទៅនឹងលិខិត​បទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផងដែរ ។ 


ឯកឧត្តមក៏បានផ្តាំផ្ញើផងដែរថា ការផ្តល់សេវា និងនីតិវិធីការអនុវត្តកិច្ចការងារមួយចំនួន គឺទាមទាឱ្យមានតម្លាភាព ក្នុងន័យនេះសំដៅលើការបើកចំហ ពីព័ត៌មាន ឱ្យបានទូលំ ទូលាយ ដល់យុវជនតាមរយៈការ ផ្សព្វផ្សាយជាសាធារណៈ ការ សម្រេចចិត្ត និងការអនុវត្តនានាក្នុងដំណើរការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ កម្មវីធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ថវិកាឃុំ សង្កាត់ និងព័ត៌មានទាំងនេះ មានលក្ខណៈងាយយល់ និងគ្រប់ជ្រុងជ្រោយ៕ 


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior