logo
Header Logo
News Detail
thumbnail
ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សាលើការផលិត និងប្រើអាវសុវត្ថិភាព (អាវក្រោះ) សម្រាប់កងកម្លាំងនគរបាលជាតិ
122
28-Nov-2025
National news
Link

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សាលើការផលិត និងប្រើអាវសុវត្ថិភាព (អាវក្រោះ) សម្រាប់កងកម្លាំងនគរបាលជាតិ​។ 


ដែលមាន​ការ​អញ្ជើញ​ចូលរួមពី​ ឯកឧត្ដម​ អគ្គនាយក​ អគ្គស្នងការ​រង​ នៃអគ្គស្នងការនគរបាលជាតិ​ អគ្គនាយក​រង​ ប្រធាននាយកដ្ឋាន​ ​អនុប្រធាន​នាយកដ្ឋាន​ នាយការិយាល័យ​ នាយរងការិយាល័យ និងតំណាង​បណ្តា អគ្គនាយក​ដ្ឋានចំណុះក្រសួងមហាផ្ទៃ​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ផង​។ 


ឯកឧត្ដម​ រដ្ឋលេខាធិការ​ បានឯកភាព និងសម្រេចផលិតអាវសុវត្តិភាព (អាវក្រោះ) ចំនួន២ប្រភេទ​ ជូនដល់អង្គភាពអគ្គស្នងការដ្ឋាន​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងអគ្គនាយកដ្ឋានពន្ធនាគារ​ (កម្លាំងនគរបាលការពារព្រំដែន​ កម្លាំងប្រតិបត្តិករ​) ដោយប្រេីស្លាកសញ្ញា (ឡូហ្គូ) សំគាល់អង្គភាពនីមួយៗ​។ ជាមួយគ្នានោះដែរ​ ឯកឧត្ដម​ រដ្ឋលេខាធិការ​ក៏បានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ​ សហការ​ជាមួយ​ តំណាងអគ្គស្នងការនគរបាលជាតិ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អគ្គនាយដ្ឋានពន្ធនាគារ​ បណ្ឌិត្យសភា​នគរបាលកម្ពុជា និងអគ្គនាយកដ្ឋានធនធានមនុស្ស​ គូរ (Design) អាវសុវត្តិភាព​ និងមួកសុវត្ថិភាពផងដែរ​៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior