

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផលិត និងប្រើអាវសុវត្ថិភាព (អាវក្រោះ) សម្រាប់កងកម្លាំងនគរបាលជាតិ។
ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយក អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងតំណាងបណ្តា អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផង។
ឯកឧត្ដម រដ្ឋលេខាធិការ បានឯកភាព និងសម្រេចផលិតអាវសុវត្តិភាព (អាវក្រោះ) ចំនួន២ប្រភេទ ជូនដល់អង្គភាពអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានពន្ធនាគារ (កម្លាំងនគរបាលការពារព្រំដែន កម្លាំងប្រតិបត្តិករ) ដោយប្រេីស្លាកសញ្ញា (ឡូហ្គូ) សំគាល់អង្គភាពនីមួយៗ។ ជាមួយគ្នានោះដែរ ឯកឧត្ដម រដ្ឋលេខាធិការក៏បានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សហការជាមួយ តំណាងអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយដ្ឋានពន្ធនាគារ បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋានធនធានមនុស្ស គូរ (Design) អាវសុវត្តិភាព និងមួកសុវត្ថិភាពផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ






