

នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃស្ថានទូតអាមេរិក ដឹកនាំដោយលោក ខាល ខាផេនធើ(Kyle Carpenter) មន្ត្រីស៊ើបអង្កេតឧក្រិដ្ឋកម្មអន្តរជាតិនៃស្ថានទូតអាមេរិក ដែលបានដឹកនាំគ្រូជំនាញមកជួយបណ្តាបណ្តាលស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» ដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណចំពោះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានគាំទ្រនិងបានដំណើរការបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាបន្តបន្ទាប់ ហើយនេះជាវគ្គលើកទី៣។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា















