logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃស្ថានទូតអាមេរិក ដឹកនាំដោយលោក ខាល ខាផេនធើ(Kyle Carpenter) មន្ត្រីស៊ើបអង្កេតឧក្រិដ្ឋកម្មអន្តរជាតិនៃស្ថានទូតអាមេរិក
61
23-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃស្ថានទូតអាមេរិក ដឹកនាំដោយលោក ខាល ខាផេនធើ(Kyle Carpenter) មន្ត្រីស៊ើបអង្កេតឧក្រិដ្ឋកម្មអន្តរជាតិនៃស្ថានទូតអាមេរិក ដែលបានដឹកនាំគ្រូជំនាញមកជួយបណ្តាបណ្តាលស្តីពី «ជំនាញមូលដ្ឋានក្នុងការអនុវត្តច្បាប់» ដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា នាបណ្ឌិត្យសភានគរបាលកម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណចំពោះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានគាំទ្រនិងបានដំណើរការបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាបន្តបន្ទាប់ ហើយនេះជាវគ្គលើកទី៣។


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ