logo
Header Logo
News Detail
thumbnail
នគរបាលខេត្តកំពង់ឆ្នាំង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន
171
25-Feb-2025
Social Security News
Link

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបញ្ជា និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញ បានចាត់ចែងរៀបចំកម្លាំងនគរបាលទូទាំងខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំតាមបណ្តាក្រុង ស្រុកទាំង៩ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល​ បន្តអនុវត្ត​ការងារ​សម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជាពិសេសសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចេញ ចូល ពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងគ្រប់ពេលវេលា។


ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior