ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបញ្ជា និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យជំនាញ បានចាត់ចែងរៀបចំកម្លាំងនគរបាលទូទាំងខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំតាមបណ្តាក្រុង ស្រុកទាំង៩ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជាពិសេសសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចេញ ចូល ពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង