

ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្ត បើកកិច្ចប្រជុំពង្រឹងការងារជំនាញនគរបាលព្រហ្មទណ្ឌ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកនាយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ,លោកអធិការនគរបាលក្រុង ស្រុកទាំង៥ ,លោកលោកស្រីនាយរងការិយាល័យជំនាញទាំង ៣,លោកនាយ នាយរងផ្នែក និងមន្ត្រីទាំងអស់ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ លោកអធិការរង និងនាយផ្នែកទទួលការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទទួលការងារយុត្តិធម៌ទាំង២១។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌឡើងអានផែនការយុត្តិសាស្ត្រពាក់ព័ន្ធ និងជំនាញនៃការអនុវត្តច្បាប់ប្រចាំថ្ងៃរបស់នគរបាលព្រហ្មទណ្ឌទៅលើបទល្មើសគ្រប់ប្រភេទ លោកឧត្តមសេនីយ៍ស្នងការលោកបានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក ហ៊ូ តារា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ព្រំ សុផៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឡើងអានរបាយការណ៍ យុទ្ធវិធីជំនាញរបស់ខ្លួន ដែលបានអនុវត្តទៅបានជោគជ័យ ឬមិនបានជោគជ័យ ប្រឈម និងមិនប្រឈមដើម្បីយកមកពិភាក្សាគ្នា ធ្វើជាបទពិសោធន៍ទៅដល់មន្ត្រីនគរបាលទាំងអស់ដែលកំពុងតែមានវត្តមានក្នុងកិច្ចប្រជុំ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ លោកបានលើកយកចំណុចសំខាន់ៗ មួយចំនួនក្នុងផែនការយុទ្ធសាស្ត្រក្នុងរបាយការណ៍ដែលមន្ត្រីនគរបាលក្រោម ឱវាទអនុវត្តប្រចាំថ្ងៃកន្លងមកក៏ដូចជាបទពិសោធន៍ល្អៗ ការអនុវត្តជំនាញព្រហ្មទណ្ឌ ជំនាញរដ្ឋបាល ក្នុងការិយាល័យ ជំនាញបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលលោកមានយកមកបង្រៀនណែនាំបង្ហាញវែកញែកនិងដើម្បីតំរង់ទិសដៅទៅដល់លោក លោកស្រីនៅក្នុងកិច្ចប្រជុំទាំងអស់ មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការ សូមជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី









