logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ឡោ សុខា បើកកិច្ចប្រជុំពង្រឹងការងារជំនាញនគរបាលព្រហ្មទណ្ឌ និងលើក​កម្ពស់ប្រសិទ្ធភាពការងារក្នុងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ
282
20-December-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តមណ្ឌលគិរី៖ ស្នង​ការដ្ឋាននគរបាលខេត្ត បើកកិច្ចប្រជុំពង្រឹងការ​ងារជំនាញនគរបាលព្រហ្មទណ្ឌ និងលើក​កម្ពស់ប្រសិទ្ធ​ភាព​ការងារ ក្នុងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី​ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកនាយការិយាល័យនគរ​បាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ,លោកអធិការនគរបាលក្រុង ស្រុកទាំង​៥ ,លោកលោកស្រីនាយរងការិយាល័យជំនាញទាំង ៣​,លោកនាយ នាយរងផ្នែក និងមន្ត្រីទាំងអស់ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ លោកអធិការរង និងនាយផ្នែកទទួលការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ លោក​នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋ​បាលឃុំ/សង្កាត់ទទួលការងារយុត្តិធម៌ទាំង​២១។ 


លោកឧត្តម​សេនីយ៍ទោ ស្នងការនគរបាលខេត្ត បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌ​ឡើងអានផែនការយុត្តិសាស្ត្រ​ពាក់ព័ន្ធ និងជំនាញនៃការអនុវត្តច្បាប់ប្រចាំថ្ងៃរបស់នគរបាលព្រហ្មទណ្ឌទៅលើបទល្មើសគ្រប់ប្រភេទ លោកឧត្តមសេនីយ៍ស្នង​ការលោកបានអនុញ្ញាតឱ្យលោក វរសេនីយ៍​ឯក ហ៊ូ តារា នាយការិយាល័យនគរ​បាលព្រហ្ម​ទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ព្រំ សុផៃ នាយការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាល ឡើងអានរបាយការណ៍ យុទ្ធវិធីជំនាញរបស់ខ្លួន ដែលបានអនុវត្តទៅបានជោគជ័យ ឬ​មិនបានជោគជ័យ ប្រឈម និងមិនប្រឈមដើម្បីយកមកពិភាក្សាគ្នា ធ្វើជាបទពិសោធន៍ទៅដល់មន្ត្រីនគរបាលទាំងអស់ដែលកំពុងតែមានវត្ត​មាន​ក្នុងកិច្ចប្រជុំ។


នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ លោកបានលើកយកចំណុចសំខាន់ៗ មួយចំនួនក្នុងផែនការយុទ្ធ​សាស្ត្រក្នុងរបាយការណ៍ដែលមន្ត្រីនគរបាលក្រោម ឱវាទអនុវត្តប្រចាំថ្ងៃកន្លងមកក៏ដូចជាបទ​ពិសោធន៍ល្អៗ ការអនុវត្តជំនាញព្រហ្មទណ្ឌ ជំនាញរដ្ឋបាល ក្នុងការិយាល័យ ជំនាញបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលលោកមានយកមកបង្រៀនណែនាំបង្ហាញវែកញែកនិងដើម្បីតំរង់ទិសដៅទៅដល់លោក លោកស្រីនៅក្នុងកិច្ចប្រជុំទាំងអស់ មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការ សូមជូន​ពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ