

នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឱ្យឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកអភិបាលក្រុងបាវិត ។
មានប្រសាសន៍ទៅកាន់ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីទីតាំងភូមិសាស្ត្រ និងតំបន់សក្តានុពលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ព្រមទាំងសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូស្ថានទូត ដែលបានអញ្ជេីញចុះមកបំពេញការងារនៅខេត្តស្វាយរៀងនាឱកាសនេះ ដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងខេត្តស្វាយរៀង និងប្រទេសចិនរួមមាន ការចូលរួមសហការបង្ក្រាបបទល្មេីសស្គែមអនឡាញ និងពង្រឹងពង្រីកដៃគូវិនិយោគមកពីប្រទេសចិនបន្ថែមទៀតដេីម្បីមកបណ្តាក់ទុននៅទឹកដីខេត្តស្វាយរៀង ដែលនាំមកនូវផលប្រយោជន៍ជាច្រេីនសម្រាប់ខេត្ត ជាពិសេសបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ជាមួយគ្នានេះក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ដៃគូវិយោគទាំងអស់ដែលមានវត្តមាននៅខេត្តស្វាយរៀងផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀយ








