logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អនុញ្ញាតឱ្យឯកឧត្តម អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងកា​រគួរសម និងពិភាក្សាការងារ
33
19-December-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឱ្យឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងកា​រគួរសម និងពិភាក្សាការងារ។ 


ក្នុងជំនួបនេះមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​ និងលោកអភិបាលក្រុងបាវិត​ ។ 


មានប្រសាសន៍ទៅកាន់ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សាស្ថានទូតចិន​ប្រចាំកម្ពុជា​ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីទីតាំងភូមិសាស្ត្រ​ និងតំបន់សក្តានុពលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន​ ព្រមទាំងសម្តែងនូវការស្វាគមន៍​ និងថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូស្ថានទូត ដែលបានអញ្ជេីញចុះមកបំពេញការងារនៅខេត្តស្វាយរៀង​នាឱកាសនេះ​ ដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងខេត្តស្វាយរៀង និងប្រទេសចិន​រួមមាន​ ការចូលរួមសហការបង្ក្រាបបទល្មេីសស្គែមអនឡាញ​ និងពង្រឹងពង្រីកដៃគូវិនិយោគមកពីប្រទេសចិនបន្ថែមទៀតដេីម្បីមកបណ្តាក់ទុននៅទឹកដីខេត្តស្វាយរៀង​ ដែលនាំមកនូវផលប្រយោជន៍ជាច្រេីន​សម្រាប់ខេត្ត​ ជាពិសេសបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត​  ជាមួយគ្នានេះក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ដៃគូវិយោគទាំងអស់ដែលមានវត្តមាននៅខេត្តស្វាយរៀងផងដែរ។


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀយ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ