logo
Header Logo
News Detail
thumbnail
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ និងសំណេះសំណាលជាមួយនគរបាល ក្នុងផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ
487
13-Dec-2024
Social Security News
Link

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ និងលោកឧត្តមសេនីយ៍ត្រី ឡាយ ឈុនហាំង ស្នងការរង ទទួលដឹកនាំការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល បានដឹកនាំកិច្ចប្រជុំសំណេះសំណាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាលជាមួយមន្រ្តីនគរបាលក្នុងផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ ក្នុងនោះលោកស្នងការរងក៏បានលើកឡើងនូវចំណុចមួយចំនួនដូចជា៖

-ត្រូវគោរពវិន័យនគរបាលជាតិកម្ពុជា លេខ ៨៧៣ប្រក ចុះថ្ងៃទី ០៥-មីនា-២០២៤ របស់ក្រសួងមហាផ្ទៃ

-ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវ ស្របតាមអនុក្រឹត្យលេខ ១៤ អនប្រ.បក ចុះថ្ងៃទី ២៩-មីនា-២០០០

-គោរពតាមសេចក្តីណែនាំលេខ ០១៧ សណន ចុះថ្ងៃទី ០៩-ធ្នូ-២០២៤ ស្តីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ លើបណ្តាញសង្គមផ្សេងៗ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ (ដូចជា Facebook, Tiktok, Instagram និងបណ្តាញសង្គមផ្សេងៗ)

-ត្រូវបំពេញការងាររបស់ខ្លួនឱ្យបានល្អ និងប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ល្អ តម្លាភាព សុក្រិត្យភាព រាល់ពាក្យសំដីអាកប្បកិរិយាទន់ភ្លន់តែម៉ឺងម៉ាត់ក្នុងការងារ និងមានសាមគ្គីភាពផ្ទៃក្នុង

-រកដំណោះស្រាយលើបញ្ហាប្រឈម និងលើកផែនការការងារបន្តសម្រាប់ខែថ្មី ក្នុងឆ្នាំថ្មីខាងមុខ។


ក្នុងកិច្ចប្រជុំនោះដែរក៏មានការចូលរួមពី លោកនាយការិយាល័យទាំង២ចំណុះផែន លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែក និងមន្រ្តីនគរបាលក្នុងផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យទាំងអស់៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior