

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារអចិន្ត្រៃយ៍ និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្ដោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋភៀសសឹកនៅពេលប្រឈមនឹងគ្រោះអាសន្នជាយថាហេតុ ក្រុមការងារអចិន្ត្រៃយ៍ប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ត ដែលដឹកនាំ ដោយឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងមន្រ្តីជំនាញខេត្ត ព្រមទាំងបាននាំយកភួយចំនួន ១០០ សម្រាប់ខេត្តនីមួយៗ ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តផងដែរ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករងរដ្ឋបាល អគ្គនាយករងអត្តសញ្ញាណកម្ម និងអគ្គនាយករងភស្តុភារនិងហិរញ្ញវត្ថុ ផងដែរ។
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ











