logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក
224
04-December-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារអចិន្ត្រៃយ៍ និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅបណ្ដោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋភៀសសឹកនៅពេលប្រឈមនឹងគ្រោះអាសន្នជាយថាហេតុ ក្រុមការងារអចិន្ត្រៃយ៍ប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ត ដែលដឹកនាំ ដោយឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត និងមន្រ្តីជំនាញខេត្ត ព្រមទាំងបាននាំយកភួយចំនួន ១០០ សម្រាប់ខេត្តនីមួយៗ ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តផងដែរ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករងរដ្ឋបាល អគ្គនាយករងអត្តសញ្ញាណកម្ម និងអគ្គនាយករងភស្តុភារនិងហិរញ្ញវត្ថុ ផងដែរ។ 


ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ