logo
Header Logo
News Detail
thumbnail
អាជ្ញាធខេត្តតាកែវ បន្តរៀបចំកែលម្អសោភ័ណភាព និងសំអាតអនាម័យ បរិស្ថានដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥
203
06-Mar-2025
Sub-nation news
Link

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃ ព្រហស្បត្ត៍ ទី៦ ខែមីនា ឆ្នាំ ២០២៥នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលផ្ទាល់សកម្មភាពគ្រឿងចក្រ កាយ ស្មៅត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយនេះនៅថ្ងៃទី ២១-២២-២៣ ខែមិនាខាងមុខនេះ។

   

នៅក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកកម្សាន្ត លំហែរ នៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងប្រារពពិធីបុណ្យទន្លេ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល សូមវិចខ្ចប់ទុកដាក់អោយបានល្អ ក្រោយពេលបរិភោគរួចរាល់ ហើយប្រសិនជាបងប្អូនណានៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធ ហើយនៅពេលអាជ្ញាធរចាប់បានយើងនឹងធ្វើការផាកពិន័យ ។

   

គួបញ្ជាក់ផងដែរថា នៅក្នុងពិធីរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់អោយមហាជនចូលរួមលេងកម្សាន្ត រួមមាន៖

១ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ 

២ កីឡា រត់កម្សាន្តមហាជន ៥០០នាក់ 

៣ កីឡា អុកចត្រង្គ មហាជន 

៤ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក 

៥ កីឡា បាល់ទះ មហាជន ទ

៦ កីឡា ប៉ូល (បេតង់) មហាជន

៧ កីឡា ទូក កានូ កាយ៉ាក មហាជន 

៨ ការបង្ហោះគោមរួមគ្នា ៥០០គោម 

៩ កីឡា គុនខ្មែរ 

១០ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ។

   

បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង។


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior