តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃ ព្រហស្បត្ត៍ ទី៦ ខែមីនា ឆ្នាំ ២០២៥នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនចុះពិនិត្យមើលផ្ទាល់សកម្មភាពគ្រឿងចក្រ កាយ ស្មៅត្រឹប ចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយនេះនៅថ្ងៃទី ២១-២២-២៣ ខែមិនាខាងមុខនេះ។
នៅក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកកម្សាន្ត លំហែរ នៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងប្រារពពិធីបុណ្យទន្លេ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល សូមវិចខ្ចប់ទុកដាក់អោយបានល្អ ក្រោយពេលបរិភោគរួចរាល់ ហើយប្រសិនជាបងប្អូនណានៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់មិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធ ហើយនៅពេលអាជ្ញាធរចាប់បានយើងនឹងធ្វើការផាកពិន័យ ។
គួបញ្ជាក់ផងដែរថា នៅក្នុងពិធីរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់អោយមហាជនចូលរួមលេងកម្សាន្ត រួមមាន៖
១ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ
២ កីឡា រត់កម្សាន្តមហាជន ៥០០នាក់
៣ កីឡា អុកចត្រង្គ មហាជន
៤ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក
៥ កីឡា បាល់ទះ មហាជន ទ
៦ កីឡា ប៉ូល (បេតង់) មហាជន
៧ កីឡា ទូក កានូ កាយ៉ាក មហាជន
៨ ការបង្ហោះគោមរួមគ្នា ៥០០គោម
៩ កីឡា គុនខ្មែរ
១០ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ ។
បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង។
ប្រភព៖ រដ្ឋបាលខេត្តតាកែវ