logo
Header Logo
News Detail
thumbnail
រដ្ឋបាល​ខេត្តក្រចេះ​ រៀបចំទិវានៃការចងចាំ ២០ឧសភា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជា
39
21-May-2026
Sub-nation news
Link

ខេត្តក្រចេះ​ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវានៃការចងចាំ ២០ឧសភា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជា និងដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មេឃុំ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅវត្តដារសិលារាម ស្ថិតនៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ថ្ងៃ២០ ឧសភា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកជា “ទិវាជាតិនៃការចងចាំ” សម្រាប់រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ដោយបានសម្លាប់ប្រជាជនប្រមាណជាង៣លាននាក់។ ជាក់ស្តែងការ​ប្រារព្ធខួបទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងក្នុងស្មារតីចងចាំនិច្ច និងមិនអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ។


ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ស្រុក ឃុំ និងកងកម្លាំងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកចិត្របុរី និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ៖ ១)-ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពដូចជា៖ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងនិងទប់ ស្កាត់ការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាននៅក្នុងឃុំ និងស្រុកចិត្របុរី ទាំងមូល ឱ្យបានម៉ឺងម៉ាត់បំផុត។ ២)-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាពអនាម័យឱ្យបានល្អ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។ ៣)-សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ។


ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior