

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហអធិបតី ជាមួយលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្នុងសិក្ខាសាលាស្តីពីវិធានការកាត់បន្ថយបទល្មើស និងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌគ្រប់ប្រភេទ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌទាំង ៦ផងដែរ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីអនុវត្តច្បាប់ និងបង្កើនប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ដោយផ្តោតលើវិធានការសំខាន់ៗដូចជា ការពង្រឹងការអនុវត្តច្បាប់ ការបង្ការការពារបទល្មើស និងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះហានិភ័យនានា។ កម្មវិធីនេះក៏ជាវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារជាប្រចាំផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









